Header Ads

ក្តៅៗ​!​នៅ​មុន​នេះ​មាន​ករណី​ផ្ទុះឡ​​កម្តៅ​ ​ហោះ​សង្កត់​​កម្មករបណ្តាល​ឲ្យ​ស្លាប់​និង​របួស​ជិត​១០​នាក់






រាជធានី​ភ្នំពេញ​៖​ នៅ​មុន​នេះ​បន្តិច​ មាន​ករណី​ផ្ទុះ​ឡ​កម្ដៅ​នៅ​រោងចក្រ​​​ ស៊ិន​តៃ​ ហោះ​ខ្ទាត់​ចេញ​ប្រមាណ​ជាង​១០០​ម៉ែត្រ ​សង្កត់​កម្មការិនី​​រោងចក្រ​ម្នាក់ និង​៧​នាក់​រង​របួស​។​​ ករណី​នេះ​បាន​កើត​ឡើង​​​​​នៅ​ម៉ោង​ប្រមាណ​ជាង​១១​​​ព្រឹក​​ថ្ងៃ​ទី​២២​ខែ​មីនា ឆ្នាំ​២០១៧​នេះ​ ដែល​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​​សែនសុខ​​។​ ​​
បើ​តាម​ស្វាមី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យដឹង​ថា​ សព​ជនរងគ្រោះ​មាន​ឈ្មោះ​​ គង់​ សាមន​ អាយុ​ ៤៥​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ឃុំ​ត្រោក​ ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយ​រៀង​ ហើយ​ជនរងគ្រោះ​បាន​ចូល​​បម្រើការ​នៅ​រោងចក្រ​ខាង​លើ​ជាច្រើន​ឆ្នាំ​មក​ហើយ​។​​​​





ផ្ដល់សិទ្ធិដោយ៖KQUBE

No comments